បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានឱ្យដឹងថាក្លឹប Strasbourg បានឈានដល់កិច្ចព្រមព្រៀងជាមួយ Alaves ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ គឺកីឡាករ Panichelli ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អកំឡុងពេលខ្ចីជើងនៅក្លឹប Mirandes ក្នុងលីគទី២របស់អេស្ប៉ាញ កាលពីឆ្នាំមុន។
ក្លឹបបារាំងនឹងចំណាយប្រហែល ១៦.៥លានអឺរ៉ូដើម្បីធានាសេវាកម្មរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន។ ទោះយ៉ាងណាក៏ដោយតម្លៃផ្ទេររបស់គាត់អាចកើតឡើងដល់ ២០លានអឺរ៉ូប្រសិនបើខ្សែប្រយុទ្ធអាចបំពេញតាមគោលដៅជាក់លាក់ក្នុងកិច្ចសន្យារបស់គាត់៕



