បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានឱ្យដឹងថា Bayern មិនទាន់ដាក់សំណើជាលើកទី២ សម្រាប់ផ្ទេរយកកីឡាករ Diaz នោះទេ បន្ទាប់ពីសំណើលើកដំបូងត្រូវបានច្រានចោល ប៉ុន្តែនៅតែមានការចាប់អារម្មណ៍លើកិច្ចព្រមព្រៀងមួយ ហើយឥឡូវនេះកំពុងស្ថិតក្នុង “ការសន្ទនាទៀងទាត់” ជាមួយ Liverpool ជុំវិញការផ្លាស់ប្តូរ។
ម្ចាស់ជើងឯក Bundesliga កំពុងតែស្វែងរកខ្សែប្រយុទ្ធដ៏មានជំនាញមួយ ហើយកីឡាករវ័យ ២៨ឆ្នាំត្រូវបានគេនិយាយថាសាកសម៕



