បរទេស៖ គ្រូបង្វឹក Newcastle United លោក Eddie Howe បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់ Alexander Isak ចំពេលមានការចាប់អារម្មណ៍ពី Liverpool និង Al-Hilal ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកក្លឹបសារិកាព្រៃ បាននិយាយថា៖ “មិនមានកិច្ចពិភាក្សាកិច្ចសន្យាណាមួយកើតឡើងជាមួយ Alexander Isak នោះទេ។ វាអាចជាពេលក្រោយ ដែលអាចកើតឡើង។ មានរឿងកើតឡើងនៅពីក្រោយឆាក។ អ្វីក៏ដោយដែលកើតឡើងត្រូវតែល្អបំផុតសម្រាប់ក្លឹប។ ពិតណាស់ ខ្ញុំសង្ឃឹមថា Isak នឹងបន្ត”៕



