Real Madrid ត្រៀមបញ្ចេញកីឡាករ ៥នាក់អោយបានមុនថ្ងៃទី១ ខែកញ្ញា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាករ ៥នាក់ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី១ ខែកញ្ញា ដើម្បីរក្សាសមាជិករបស់ខ្លួននៅចំនួន ២៥នាក់សម្រាប់រដូវកាល ២០២៥-២៦។

បញ្ជីឈ្មោះកីឡាករទាំង៥ រួមមានខ្សែបម្រើស្លាបប្រេស៊ីល Rodrygo ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Santiago Bernabeu ពេញមួយរដូវក្តៅ ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Arsenal និង Liverpool ។ ហើយក៏មានកីឡាករ Endrick, David Alaba, Dani Ceballos និង Ferland Mendy ដែលសុទ្ធតែត្រូវចាកចេញ៕

Previous articleMan Utd កំណត់ពេលវេលាក្នុងការលក់ Garnacho
Next articleArne Slot ឆ្លើយតបទៅនឹងសំនួរ ដែលថាក្រុម Liverpool ខ្វះខាតនៅតំបន់ការពារ