បរទេស៖ លោក Arne Slot បានច្រានចោលការអះអាងដែលថា Liverpool មានកីឡាករខ្សែការពារកណ្តាលតិចសម្រាប់ត្រៀមការពារតំណែងជើងឯក Premier League របស់ពួកគេ។
លោក Slot បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនគិតថាយើងមានការព្រួយបារម្ភនៅខ្សែការពារកណ្តាលនោះទេ។ បើនិយាយពីសមត្ថិភាព? ខ្ញុំគិតថា Ryan បានបង្ហាញនៅថ្ងៃនេះថាគាត់អាចលេងក្នុងតំណែងនោះ។ គាត់ធ្វើបានកាលពីរដូវកាលមុនផងដែរ។ ទោះបីជាយើងទាំងអស់គ្នាដឹងថាយើងពេញចិត្តគាត់ជាកីឡាករលេខ៦ ។ កីឡាករ Wata [Endo] អាចលេងនៅទីនោះ។ កីឡាករ Joe Gomez មានរបួសតិចតួចប៉ុណ្ណោះ គាត់ក៏ល្អសម្រាប់រដូវកាលមុនរបស់យើង។ ពួកយើងមានជម្រើសគ្រប់គ្រាន់នៅតំបន់ខាងឆ្វេង។ ប៉ុន្តែវាពិតណាស់ថាការចាកចេញរបស់ Quansah គឺយើងមិនបានរកកីឡាករមកជំនួសនោះទេ”៕



