Antony បើកចំហសម្រាប់ការផ្ទេរទៅកាន់លីគមួយនេះ

បរទេស៖ កីឡាករ Antony របស់ក្រុម Manchester United “បើកចំហ” ចំពោះគំនិតនៃការចូលរួមជាមួយ Cristiano Ronaldo នៅក្នុង Saudi Pro League ខណៈមាន “ក្លឹបជាច្រើន” បង្ហាញចំណាប់អារម្មណ៍។

ក្រុមនៅមជ្ឈិមបូព៌ានឹងមិនមានបញ្ហាក្នុងការផ្តល់នៅតម្លៃដែលបានទាមទារនោះទេ ដោយអ្នកតំណាងរបស់ Antony លោក Junior Pedroso ប្រាប់ WinWin ថា “អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថាកីឡាករនៅលើទីផ្សារ ហើយមានក្លឹបជាច្រើនដែលចង់ដឹងពីស្ថានភាពបច្ចុប្បន្នរបស់គាត់។ យើងស្តាប់គម្រោង និងវិភាគពួកគេ។ ប៉ុន្តែគាត់បើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្វីក៏ដោយដែលអាចធ្វើទៅបាន យើងកំពុងស្វែងរកអ្វីដែលល្អបំផុតសម្រាប់គាត់”៕

Previous articleGibbs-White បញ្ចប់ភាពស្ងប់ស្ងាត់ជា ចំពោះរឿងផ្ទេរទៅកាន់​ Spurs
Next articleកីឡាករ Granit Xhaka នឹងត្រលប់មកកាន់ Premier League វិញ