បរទេស៖ ក្លឹប Tottenham Hotspur បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Rodrygo ដែលអាចនឹងចាកចេញពីក្លឹប Real Madrid ប៉ុន្តែខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរាយការណ៍ថាមិនមានចេតនាចង់ចូលរួមជាមួយក្រុមនៅ Premier League នោះទេ។
ខណៈពេលដែលក្រុម Spurs បានស្វែងរកនៅការផ្ទេរដែលអាចកើតឡើងបាន ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំមានទស្សនៈក្នុងការទៅចូលរួមមួយក្លឹបដែលធំជាក្លឹប Tottenham ប្រសិនជាគាត់ចាកចេញពី Santiago Bernabeu នៅរដូវក្តៅនេះ ដោយសារតែគាត់មិនសូវស្ថិតក្រោមការជ្រើសរើសរបស់គ្រូបង្វឹក៕