បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Alexander Isak បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមជាមួយ Liverpool ហើយឥឡូវនេះក្លឹប Liverpool នឹងដាក់សំណើជាផ្លូវការជាមួយ Newcastle ដើម្បីធានាការផ្ទេរនេះ។
ហង្សក្រហមបានរៀបចំកិច្ចសន្យារយៈពេល ៥ឆ្នាំសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត បន្ទាប់ពីយល់ព្រមតាមតម្រូវការប្រាក់ខែដែលគាត់បានទាមទារ៕