បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាគ្រូបង្វឹកក្រុម Roma លោក Gian Piero Gasperini កំពុងសម្លឹងមើលការជួបជុំជាមួយអតីតខ្សែប្រយុទ្ធរបស់គាត់ គឺកីឡាករ Hojlund បើទោះបីជាពួកគេធានាបានការខ្ចីជើងកីឡាករ Evan Ferguson ពីក្លឹប Brighton ក៏ដោយ។
ក្លឹប Roma មើលឃើញថា Hojlund ជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Dovbyk ដែលត្រូវបានក្លឹប Besiktas ចង់បាន ហើយអាចចូលរួមជាមួយកីឡាករ Tammy Abraham បន្ទាប់ពីការផ្ទេររបស់គាត់ពីរដ្ឋធានីអ៊ីតាលី៕