បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Al-Hilal បានកំណត់អត្តសញ្ញាណ Darwin Nunez ជា “គោលដៅអាទិភាព” របស់ពួកគេ ខណៈដែលពួកគេបន្តស្វែងរកខ្សែប្រយុទ្ធថ្មី។
ក្លឹបអារ៉ាប៊ីសាអូឌីតមានទំនាក់ទំនងជាមួយនឹងកីឡាករ Victor Osimhen, Benjamin Sesko និង Alexander Isak ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយកើតឡើងទេ ហើយឥឡូវនេះពួកគេកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយហង្សក្រហមសម្រាប់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ៕