PSG ដាក់លក្ខខណ្ឌ ២នេះ ទើបអនុញ្ញាតអោយកីឡាករ Lucas Beraldo ចាកចេញបាន

បរទេស៖ កីឡាករ Lucas Beraldo បានប្រាប់ Paris Saint-Germain ថាគាត់ចង់ចាកចេញ ប៉ុន្តែក្លឹបយក្ស Ligue 1 បានឆ្លើយតបទៅនឹងសំណើរនេះដោយបានកំណត់នៅលក្ខខណ្ឌដល់តឹងរឹងមួយដែលត្រូវបំពេញតាម។

នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាខ្សែការពារកណ្តាល PSG កីឡាករ Beraldo បានស្នើសុំជាផ្លូវការ ដើម្បីអាចចាកចេញពីលឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដែលកំពុងបន្ត។ កីឡាករ Beraldo វ័យ ២១ឆ្នាំបានមកដល់ពីក្លឹប Sao Paulo ក្នុងខែមករា ឆ្នាំ២០២៤ ក្នុងតម្លៃ ២០លានអឺរ៉ូ ហើយបានតស៊ូសម្រាប់ទទួលបានការចាប់ផ្តើមជាប់លាប់ ជាពិសេសបន្ទាប់ពីការបង្ហាញខ្លួនមិនបានល្អនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ជាមួយក្លឹប Chelsea ។ ក្លឹប PSG នឹងមិនពិចារណាសម្រាប់ការចាកចេញរបស់កីឡាកររូបនេះ លុះត្រាតែបំពេញតាមលក្ខខណ្ឌពីរគឺការចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មី និងតម្លៃផ្ទេរអប្បបរមា ៣០លានអឺរ៉ូ។ ក្លឹប Galatasaray ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ ខណៈដែលភ្នាក់ងាររបស់គាត់បានទាក់ទងទៅ Manchester United, Chelsea, Liverpool និង Bournemouth ដើម្បីវាយតម្លៃអំពីចំណាប់អារម្មណ៍របស់ពួកគេ៕

Previous articleReal Betis នៅតែប្រកាន់ជំហរមួយនេះសម្រាប់ការផ្ទេរ Antony
Next articleBenjamin Sesko បានឆ្លើយយល់ព្រមទៅកាន់ក្លឹប