Alonso កំពុងមិនពេញចំពោះកីឡាករម្នាក់នេះ នៅក្លឹប Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាគ្រូបង្វឹករបស់ Real Madrid លោក Xabi Alonso មិនសប្បាយចិត្តប៉ុន្មានទេជាមួយនឹងកីឡាករ Rodrygo ដែលស្ថិតនៅក្នុងក្រុមរបស់គាត់ ស្របពេលមានការចាប់អារម្មណ៍ខ្លាំងពីក្លឹបនៅ Premier League ដូចជា Arsenal និង Tottenham Hotspur ។

លោក Alonso នៅតែសម្លឹងរកការបន្ថែមកីឡាករថ្មីទៀតទៅក្នុងក្រុមរបស់គាត់ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបានបិទ ហើយពួកគេក៏ស្វែងរកអ្នកជំនួស Rodrygo ប្រសិនបើកីឡាករប្រេស៊ីលចាកចេញពី Santiago Bernabeu ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ “មិនសប្បាយចិត្ត” ជាមួយខ្សែបម្រើស្លាបដែលកំពុងធ្វើការជាមួយភ្នាក់ងាររបស់គាត់ Pini Zahavi ជុំវិញការចាកចេញដែលអាចធ្វើទៅបាន ដោយសារគាត់មិនប្រាកដអំពីតួនាទីរបស់ខ្លួននៅក្នុងក្រុម៕

Previous articleBirmingham City កំពុងជម្រុញការផ្ទេរយកខ្សែប្រយុទ្ធរបស់ក្លឹប Werder Bremen
Next articleBrandon Williams ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ Championship