កីឡាករ Dominik Szoboszlai នឹងមកចូលរួមជាមួយ Liverpool ក្នុងតម្លៃប្រមាណ…..!

បរទេស៖​ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Dominik Szoboszlai នឹងមកចូលរួមជាមួយនឹង Liverpool។ នៅពេលនេះក្លឹប RB Leipzig បានបញ្ជាក់ថាក្លឹប Liverpool បានយល់ព្រមសម្រាប់តម្លៃកុងត្រា។

តម្លៃផ្ទេរ ៧០លានអឺរ៉ូត្រូវបានព្រមព្រៀងគ្នា ហើយនឹងចុះហត្ថលេខានៅក្នុងពេលឆាប់ៗ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ខណៈការធ្វើតេស្តសុខភាពសម្រាប់កីឡាករ Szobo បានត្រៀមរួចហើយ៕

Previous articleកីឡាករ Jota នឹងទៅចូលរួមជាមួយនឹងកីឡាករ Benzema និង Kane
Next articleមិនទាន់មានក្លឹបណាមួយដាក់សំណើរទិញយកអ្នកចាំទី Onana នោះទេ