បរទេស៖ អតីតខ្សែការពារក្រុម Arsenal និងបារាំងលោក Mikael Silvestre បានព្រមានតារាឆ្នើមរបស់ Crystal Palace កីឡាករ Eberechi Eze ចំពោះការផ្ទេរទៅកាន់ក្លឹបកាំភ្លើងធំនៅរដូវក្តៅនេះ។
និយាយទៅកាន់ Hajper បុរសសញ្ជាតិបារាំងបាននិយាយថា “Eberechi Eze ទៅ Arsenal? ខ្ញុំមិនគិតថាវាល្អសម្រាប់គាត់ទេ និយាយតាមត្រង់ទៅ ព្រោះវាមានការប្រគួតច្រើន ហើយដោយសារគាត់មានសេចក្តីរីករាយ និងសេរីភាពច្រើននៅ Crystal Palace ។ ការទៅ Arsenal ខ្ញុំគិតថាវាពិបាកដោយសារការប្រកួតប្រជែងដណ្តើមកន្លែង។ ប៉ុន្តែខ្ញុំចូលចិត្តគាត់ខ្លាំងណាស់។ តាំងពីដំបូងមក គាត់មានរបួសសាច់ដុំខ្លាំងណាស់ ហើយខកខានផ្នែកខ្លះនៃរដូវកាលនេះ។ ប៉ុន្តែនៅពេលណាដែលគាត់មានកាយសម្បទា និងត្រៀមខ្លួនរួចរាល់ គាត់គឺជាកីឡាករកំពូលម្នាក់”៕