នៅសល់តែរឿងនេះមួយទៀតទេ! Nunez អាចនឹងទៅចូលរួមជាមួយក្លឹប Al Hilal ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចព្រមព្រៀងឥឡូវនេះគឺអាស្រ័យលើលក្ខខណ្ឌផ្ទាល់ខ្លួនដែលត្រូវបានព្រមព្រៀងរវាង Al Hilal និង Nunez។ ការពិភាក្សាជាមួយកីឡាករកំពុងតែបន្ត ហើយមានសុទិដ្ឋិនិយមពីគ្រប់ភាគីពាក់ព័ន្ធថាការផ្ទេរនេះអាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

តម្លៃដែលបានស្នើសម្រាប់ការផ្ទេរនេះត្រូវបានគេជឿថាមានប្រហែល ៧០លានអឺរ៉ូ ដែលជាតួលេខមួយស្របតាមអ្វីដែល Al Nassr រាយការណ៍ថាបានផ្តល់ឱ្យ Liverpool សម្រាប់ Nunez កាលពីខែមករា។ ក្នុងពេលនោះហង្សក្រហមបានច្រានចោលសំណើរនេះ ដោយមិនចង់បាត់បង់ខ្សែប្រយុទ្ធពាក់កណ្តាលរដូវកាល។ ជាមួយនឹងការមកដល់របស់ Hugo Ekitike ពី Eintracht Frankfurt និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករ Alexander Isak របស់ Newcastle ក្លឹប Liverpool ហាក់ដូចជាកំពុងរៀបចំឡើងវិញនូវជម្រើសតំបន់ប្រយុទ្ធរបស់ពួកគេ៕

Previous articleសំណើរទី២ របស់ក្លឹប Liverpool ត្រូវបានបដិសេធដោយក្លឹប Crystal Palace
Next articleកីឡាករ Benjamin Sesko បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man Utd ហើយ