កីឡាករ Benjamin Sesko បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប Man Utd ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Benjamin Sesko បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester United សម្រាប់កិច្ចសន្យាដែលនឹងដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០៣០។ ខ្សែ​ប្រយុទ្ធ​វ័យ ២១ឆ្នាំ​ឥឡូវ​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ផ្ទេរ​ទៅ Old Trafford ដោយ​ភាគី​ទាំង​ពីរ​បានរៀបចំឯកសារនៃកិច្ចសន្យា។

ខណៈពេលដែលកិច្ចព្រមព្រៀងជាមួយកីឡាករបានបញ្ចប់ ពេលនេះ United ត្រូវតែបញ្ចប់លក្ខខណ្ឌជាមួយ RB Leipzig ។ ការពិភាក្សារវាងក្លឹបទាំងពីរកំពុងបន្ត ខណៈដែលពួកគេធ្វើការឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងពេញលេញលើតម្លៃផ្ទេរកីឡាករ បន្ទាប់ពីបិសាចក្រហមបានដាក់សំណើដែលមានតម្លៃ ៨០លានអឺរ៉ូ ជាមួយនឹងប្រាក់រង្វាន់បន្ថែម៕

Previous articleនៅសល់តែរឿងនេះមួយទៀតទេ! Nunez អាចនឹងទៅចូលរួមជាមួយក្លឹប Al Hilal ហើយ
Next articleលោក Solskjaer ជម្រុញអោយមានការផ្ទេរយកកីឡាកររបស់ក្លឹប Leicester