បរទេស៖ ខ្សែប្រយុទ្ធ Nick Woltemade របស់ Stuttgart ចង់បានភាពច្បាស់លាស់ជុំវិញការផ្ទេរទៅ Bayern Munich ដែលអាចធ្វើទៅបាន ហើយបានផ្តល់ពេលវេលាដល់ម្ចាស់ជើងឯក Bundesliga ។
នេះបើយោងតាមការចេញផ្សាយរបស់ Sport.de បានអោយដឹងថាកីឡាករ Woltemade បានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ Bayern ដើម្បីធ្វើការផ្លាស់ប្តូរ។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំនិងអ្នកតំណាងរបស់គាត់កំពុងជំរុញយ៉ាងខ្លាំងសម្រាប់ការផ្លាស់ប្តូរទៅកាន់ទីក្រុង Munich ហើយចង់បានភាពច្បាស់លាស់អំពីអនាគតរបស់គាត់នៅចុងសប្តាហ៍នេះ។ ប្រសិនបើក្លឹបយក្ស Bundesliga មិនធ្វើសកម្មភាពនោះទេ កីឡាករ Woltemade នឹងបន្តស្នាក់នៅក្លឹប Stuttgart ហើយធ្វើការវាយតម្លៃជម្រើសរបស់គាត់ឡើងវិញនៅរដូវក្តៅក្រោយ៕