បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Martin Camus បានឱ្យដឹងថា Manchester United បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិកាមេរូន Baleba ពី Brighton ហើយបានធ្វើការទំនាក់ទំនងទៅកាន់គូប្រជែងនៅ Premier League របស់ពួកគេរួចហើយ។ របាយការណ៍បន្ថែមថាក្លឹប Brightonបានយល់ព្រមបើកការពិភាក្សាដំបូង ប៉ុន្តែកីឡាករវ័យ ២១ឆ្នាំទំនងជាមានតម្លៃប្រហែល ១០០លានអឺរ៉ូ។

ម៉្យាងវិញទៀតបើយោងតាមការចេញផ្សាយរបស់ Athletic អះអាងថាវាមិនទំនងដែល Brighton នឹងយល់ព្រមលក់ Baleba ដែលកិច្ចសន្យាបច្ចុប្បន្នមានរហូតដល់ឆ្នាំ២០២៨ ជាមួយនឹងជម្រើសក្នុងការបន្តមួយឆ្នាំទៀត។ ការផ្លាស់ប្តូរនេះក៏អាចជារឿងមិនពិតសម្រាប់បិសាចក្រហម ដែលជិតឈានដល់ការបញ្ចប់ការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្សែប្រយុទ្ធ Sesko របស់ RB Leipzig ៕



