បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport តាមរយៈ Sport Witness បានអោយដឹងថាអ្នកតំណាងរបស់ក្លឹប AC Milan បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីនិយាយជាមួយក្លឹប Manchester United អំពីលទ្ធភាពនៃការចុះហត្ថលេខាលើ Hojlund ។
របាយការណ៍បន្ថែមថា United ចាប់អារម្មណ៍ក្នុងការបញ្ជូនគាត់ចេញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែក្លឹបយក្សអ៊ីតាលីចង់បានជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៥លានផោន នៅក្នុងលក្ខខណ្ឌខ្ចីជើងនេះ៕



