បរទេស៖ ក្លឹប Brentford ត្រៀមលក់ខ្សែប្រយុទ្ធឆ្នើម Yoane Wissa ទៅ Newcastle ប៉ុន្តែមានលក្ខខណ្ឌតែមួយប៉ុណ្ណោះ។ ក្លឹបសារិកាព្រៃបានទាក់ទងជាមួយគាត់តាំងពីខែកក្កដាមកម្ល៉េះ ខណៈដែលពួកគេសម្លឹងរកការចុះហត្ថលេខាលើអ្នកជំនួស Alexander Isak ដែលផ្សារភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹប Liverpool។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Wissa នៅតែទំនងនឹងចាកចេញពី Brentford នៅរដូវក្តៅនេះ ខណៈដែលក្លឹបបានយល់ព្រមលក់ខ្សែប្រយុទ្ធ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Brentford ចង់ទិញខ្សែប្រយុទ្ធថ្មីអោយបានជាមុនសិន មុនពេលអនុញ្ញាតឱ្យ Wissa ចាកចេញ។ ក្លឹប Brentford បានកំណត់អត្តសញ្ញាណអ្នកជំនួសរួចហើយ ខណៈដែលពួកគេមានបំណងចុះហត្ថលេខាលើកីឡាករ Dango Ouattara របស់ Bournemouth ៕



