បរទេស៖ កីឡាករ Carlos Baleba បានខកខានការប្រកួតមិត្តភាពមុនបើករដូវកាលលើកទីបីជាប់គ្នាសម្រាប់ក្លឹប Brighton ក្នុងការប្រកួតជាមួយ Wolfsburg កាលពីថ្ងៃសៅរ៍ចំពេលមានទំនាក់ទំនងផ្ទេរទៅកាន់ Manchester United ។
នេះបើយោងតាមការចេញផ្សាយរបស់ The Argus បានអោយដឹងថាការអវត្តមានរបស់ Baleba មិនត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទេរដែលអាចធ្វើទៅបានរបស់គាត់ទៅ United នោះទេ។ ខ្សែបម្រើរូបនេះបានរងរបួសជង្គង់តិចតួចក្នុងការហ្វឹកហាត់បន្ទាប់ពីការប៉ះទង្គិចជាមួយ Stoke City ដែលបានធ្វើឱ្យគាត់អវត្តមានរហូតដល់ពេលនេះ។ កាលពីថ្ងៃសៅរ៍ កីឡាករវ័យ ២១ឆ្នាំរូបនេះមានវត្តមាននៅ Lancing ហើយបានមើលមិត្តរួមក្រុមរបស់គាត់បានផ្តួលក្រុម Bundesliga ក្នុងលទ្ធផល ២-០៕



