Everton ហ៊ានធ្វើរឿងនេះ ដើម្បីអាចខ្ចីជើងកីឡាករ Jack Grealish បាន

បរទេស៖ ក្លឹប Everton មានឆន្ទៈក្នុងការចំណាយប្រាក់ឈ្នួលភាគច្រើនរបស់កីឡាករ Jack Grealish ដែលមានសរុបប្រមាណ ៣សែនផោនក្នុងមួយសប្តាហ៍ ខណៈដែលពួកគេសង្ឃឹមថានឹងបញ្ចប់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester City។

ហើយបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Everton មិនបញ្ឈប់ ទោះបីជាមានការទាមទាររបស់ក្លឹប Man City ក៏ដោយ។ ក្លឹប Everton ត្រៀម​ចំណាយ​ប្រាក់​ឈ្នួល​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់​កីឡាករ​វ័យ ៣០ឆ្នាំ ដែល​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្ទេរក្នុងលក្ខខណ្ខខ្ចីជើងមានតម្លៃ ១២លានផោន។ ការពិភាក្សាបានបន្តពេញមួយរដូវក្តៅ ដោយក្រុម Everton កំពុងតែស្វែងរកការបង្កើតវិធីសាស្ត្រដើម្បីសម្រេចការផ្ទេរ៕

Previous articleលោក Eddie Howe បាននិយាយអំពីបញ្ហារបស់ Alexander Isak
Next articleនេះជាអ្វីដែលក្លឹប AC Milan ផ្តល់សម្រាប់ការខ្ចីជើងកីឡាករ Rasmus Hojlund