បរទេស៖ ក្លឹប Arsenal បានចំណាយប្រាក់ ១៩០លានផោនរួចហើយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែ Mikel Arteta សារភាពថាពួកគេកំពុង “សម្លឹងមើលជម្រើស” ផ្សេងទៀតមុនពេលទីផ្សារដោះដូរបិទ។
លោក Arteta បានណែនាំអំពីការមកបន្ថែមកីឡាករថ្មីទៀត ដោយបុរសសញ្ជាតិអេស្ប៉ាញបានប្រាប់អ្នកយកព័ត៌មានក្រោយទទួលបានជ័យជម្នះ ៣-០ លើ Athletic Club ក្នុងពានរង្វាន់ Emirates Cup ប្រចាំឆ្នាំថា “តោះមើលថាមានអ្វីកើតឡើង ទាក់ទងនឹងកីឡាករដែលមាននៅក្នុងក្រុមនាប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែយើងកំពុងសម្លឹងមើលជម្រើសយ៉ាងសកម្ម។ ដូច្នេះហើយ មានកីឡាករមួយចំនួនដែលត្រូវចាកចេញ ប្រហែលជានឹងមានអ្វីកើតឡើង”៕



