កីឡាករ Dominic Calvert-Lewin នឹងជួបចរចាជាមួយក្លឹប Man Utd ដោយផ្ទាល់

បរទេស៖ អតីតខ្សែប្រយុទ្ធក្រុម Everton កីឡាករ Dominic Calvert-Lewin ត្រូវបានរាយការណ៍ថានឹងធ្វើការពិភាក្សាផ្ទេរដោយឥតគិតថ្លៃជាមួយខាងក្លឹប Manchester United ដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីគាត់បានបណ្តេញភ្នាក់ងាររបស់ខ្លួនចោល។

កីឡាករ Calvert-Lewin ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីដែលចាប់អារម្មណ៍ ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាមានឈ្មោះនៅក្នុងបញ្ជីរបស់ក្លឹប Aston Villa ខណៈដែលអនាគតរបស់កីឡាករ Ollie Watkins មិនមានភាពច្បាស់លាស់៕

Previous articleArteta នៅចង់ធ្វើរឿងនេះទៀត បើទោះបីជា Arsenal ចំណាយអស់ ១៩០លានផោនហើយ
Next articleChelsea នៅតែចង់លក់កីឡាករ Renato Veiga