Calvert-Lewin នឹងទៅចូលរួមជាមួយក្លឹប Leeds

បរទេស៖ ក្លឹប Leeds នឹងត្រលប់ទៅ Premier League វិញ ក្រោយទទួលបានពាន Championship កាលពីរដូវកាលមុន ហើយលោក Daniel Farke កំពុងបន្ថែមខ្សែប្រយុទ្ធជើងចាស់ Dominic Calvert-Lewin ទៅក្នុងក្រុមរបស់ពួកគេ។ កីឡាករវ័យ ២៨ឆ្នាំបានចាកចេញពី Everton ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ដោយបានបដិសេធសំណើរកិច្ចសន្យាថ្មីរបស់ក្លឹប Everton។

កីឡាករ Calvert-Lewin បានបញ្ចប់អាជីពនៅក្លឹប Everton ។ ដោយសារបញ្ហារបួស គាត់បានបង្ហាញខ្លួនត្រឹមតែ ២៦ដងប៉ុណ្ណោះនៅក្នុង Premier League កាលពីរដូវកាលមុន ហើយក្នុងអំឡុងពេលនៅក្លឹប Everton គាត់បានស៊ុតបញ្ចូលទី ៧១គ្រាប់ក្នុងការបង្ហាញខ្លយន ២៧៤ដង។

ដោយបានចាប់ផ្តើមអាជីពនៅក្លឹប Sheffield United កីឡាករ Calvert-Lewin ទៅចូលរួមជាមួយក្លឹប Everton នឹងបានចំណាយពេល ៩ឆ្នាំនៅ Goodison Park ។ នៅ​ពេល​នោះ គាត់​ក៏​រក​បាន ​១១​គ្រាប់​ឱ្យ​ក្រុមជម្រើសជាតិអង់គ្លេស​ដែរ ប៉ុន្តែ​មិន​បាន​បង្ហាញ​ខ្លួនអោយជម្រើសជាតិចាប់​តាំង​ពី​ឆ្នាំ ២០២១ មក។

កីឡាករ Calvert-Lewin គ្រោងនឹងទទួលការពិនិត្យសុខភាពនៅ Leeds នៅថ្ងៃពុធ មុនពេលចុះហត្ថលេខាលើកុងត្រាជាមួយក្រុមលោក Daniel Farke ។ Leeds បើកឆាកប្រកួតរបស់ពួកគេទល់នឹង Everton នៅថ្ងៃសៅរ៍៕

Previous articleខ្សែការពារ Okoli ក្លាយជាគោលដៅរបស់ក្លឹបយក្ស AC Milan
Next articleAdam Wharton ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Real Madrid