Liverpool ចំណាយលើស ៣០០លានផោនសម្រាប់ទីផ្សារដោះដូររដូវក្តៅ

បរទេស៖ ក្លឹប Liverpool កំពុងបញ្ចប់កិច្ចព្រមព្រៀង ២៦លានផោនដើម្បីនាំយកខ្សែការពារ Giovanni Leoni របស់ Parma ទៅកាន់កីឡដ្ឋាន Anfield ហើយការផ្ទេរមួយនេះបានធ្វើអោយការចំណាយរបស់ក្លឹប Liverpool លើស ៣០០លានផោន។ ខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលី នឹងក្លាយជាកីឡាករបន្ថែមដ៏សំខាន់ទីប្រាំមួយសម្រាប់ម្ចាស់ជើងឯក Premier League ដែលដឹកនាំដោយលោក Arne Slot ។

ហើយបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាការចំណាយលើការផ្ទេរបច្ចុប្បន្នរបស់ហង្សក្រហមមានចំនួន ៣២១.៥លានផោន ដែលជាការចំណាយលើទីផ្សារដោះដូរកីឡាករខ្ពស់បំផុតទីបីដោយក្រុមនៅ Premier League។ ប្រសិនបើពួកគេទទួលបានជោគជ័យក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធរបស់ក្លឹប Newcastle គឺកីឡាករ Alexander Isak ដែលមានតម្លៃលើសពី ១០០លានផោន នោះក្លឹប Liverpool អាចបង្កើតកំណត់ត្រាថ្មីសម្រាប់ការចំណាយដល់ខ្ពស់មួយនៅក្នុងទីផ្សារដោះដូររដូវក្តៅនៅក្នុងប្រវត្តិសាស្រ្ត។ ក្លឹប Chelsea ធ្លាប់ចំណាយអស់ទឹកប្រាក់ ៤៣៤.៥លានផោនដែលកាលពីរដូវកាល ២០២៣-២៤៕

Previous articleLiverpool ផ្ទេរបានខ្សែការពារវ័យក្មេងក្នុងតម្លៃ ៣៥លានអឺរ៉ូ
Next articleMan Utd គ្រោងដាក់សំណើរដំបូង ដែលមានទាំងទឹកប្រាក់សុទ្ធ បូកនឹងកីឡាករម្នាក់ទៀត