Barca អាចចុះឈ្មោះអ្នកចាំទី Joan García បានហើយ ក្រោមហេតុផលមួយនេះ

បរទេស៖ ក្លឹប Barcelona បានប្រកាសថា មន្ត្រីលីគបានបញ្ជាក់ថារបួសរបស់ Ter Stegen បំពេញតាមលក្ខណៈវិនិច្ឆ័យរយៈពេលវែង ដែលអនុញ្ញាតឱ្យក្លឹបចុះឈ្មោះកីឡាករចំណូលថ្មី Garcia ជំនួសគាត់។ យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាវេជ្ជបណ្ឌិតមកពីគណៈកម្មាការវេជ្ជសាស្រ្តរបស់ La Liga បានទៅមើលកន្លែងហ្វឹកហាត់របស់ក្លឹបដើម្បីវាយតម្លៃរបួសរបស់អ្នកចាំរយៈពេល ៥ថ្ងៃ បន្ទាប់ពីធ្វើការដាក់សំណើរ ទោះបីជាពិធីការធម្មតានៃការត្រួតពិនិត្យបែបនេះក្នុងរយៈពេល ៤៨ម៉ោងក៏ដោយ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបានបញ្ជាក់ថា៖ “Barcelona សូមប្រកាសថា គណៈកម្មាធិការវេជ្ជសាស្ត្ររបស់ LaLiga បានសម្រេចថារបួសរបស់អ្នកចាំទី Marc-André ter Stegen ត្រូវនឹងលក្ខខណ្ឌរបួសរយៈពេលវែងដែលត្រូវបានបង្កើតឡើងដោយបទប្បញ្ញត្តិបច្ចុប្បន្ន។ ក្លឹបនឹងដំណើរការនៅថ្ងៃស្អែកដើម្បីចុះបញ្ជីជាផ្លូវការនូវកីឡាករ Joan García”៕

Previous articleMan Utd គ្រោងដាក់សំណើរដំបូង ដែលមានទាំងទឹកប្រាក់សុទ្ធ បូកនឹងកីឡាករម្នាក់ទៀត
Next articleRoma ចង់បានកីឡាករ Sancho ទៅកាន់ទឹកដីអ៊ីតាលី