បរទេស៖ បើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Roma ចង់នាំយកកីឡាករវ័យ ២៥ឆ្នាំទៅកាន់កីឡដ្ឋាន Stadio Olimpico សម្រាប់រដូវកាលខាងមុខនេះ ប៉ុន្តែkjlwb United មានបំណងចង់លក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
បិសាចក្រហមមានជម្រើសក្នុងការបន្តកិច្ចសន្យាសម្រាប់កីឡាករ Sancho មួយឆ្នាំទៀត ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៦ ប៉ុន្តែនោះនឹងក្លាយជា “ការភ្នាល់” ខណៈដែលគាត់ទទួលបានប្រាក់ឈ្នួល ២៥ម៉ឺនផោនក្នុងមួយសប្តាហ៍៕