បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Tottenham Hotspur ត្រៀមចែកផ្លូវជាមួយខ្សែបម្រើ Yves Bissouma ដោយមានរបាយការណ៍បង្ហាញថាក្លឹប Roma អាចបោះជំហានទៅមុខជាមួយនឹងការដាក់សំណើរ។
ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏ ត្រូវបានជឿថាមានឆន្ទៈក្នុងការលក់ ប្រសិនជាពួកគេទទួលបានសំណើរមានតម្លៃ ២០លានផោន។ ការអវត្តមានរបស់ Bissouma ពីក្រុមសម្រាប់ការប្រកួត UEFA Super Cup ទល់នឹង Paris Saint-Germain ត្រូវបានសន្មតថាជាបញ្ហាវិន័យ ដែលជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីអនាគតរបស់គាត់៕