បរទេស៖ ក្លឹប Real Betis នៅតែចង់ចុះហត្ថលេខាលើកីឡាករ Antony ពី Manchester United ហើយបានទុកលេខអាវដែលកីឡាករពេញចិត្តសម្រាប់គាត់ផងដែរ។
បច្ចុប្បន្ននេះ គ្មានកីឡាករណាម្នាក់ពាក់អាវលេខ៧ របស់ Real Betis នោះទេ អាវ Antony បានពាក់ជាមួយនឹងភាពជោគជ័យជាច្រើនក្នុងអំឡុងពេលខ្ចីជើងពី Man Utd នៅពាក់កណ្តាលទីពីរនៃរដូវកាលមុន។ បើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាវានឹងនៅតែជាករណីដដែល ដោយគ្មានគ្មានកីឡាករណាមួយក្នុងក្រុមដំបូងបច្ចុប្បន្ននឹងប្ដូរទៅពាក់អាវលេខនោះទេ៕