បរទេស៖ លោក Gian Piero Gasperini អ្នកចាត់ការទូទៅរបស់ក្លឹប Roma បានបញ្ជាក់ថាក្លឹបយក្សអ៊ីតាលីមិនមានគម្រោងលក់កីឡាករឆ្នើម Manu Kone នោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកចាត់ការទូទៅបាននិយាយថា “Manu Kone សម្រាប់ពួកយើងគឺជាកីឡាករសំខាន់ សំខាន់ក្នុងទស្សនៈរបស់ខ្ញុំ។ យើងតែងតែចែករំលែកគំនិតរបស់យើង ខ្ញុំ និងក្លឹប។ ខ្ញុំសង្ឃឹមថា មិនចាំបាច់បាត់បង់កីឡាករណាម្នាក់សម្រាប់ Financial Fair Play”៕