បរទេស៖ កីឡាករ Jadon Sancho មិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ AS Roma នៅឡើយទេ បើទោះបីជា Manchester United ត្រៀមអនុញ្ញាតឱ្យខ្សែបម្រើស្លាបរូបនេះចាកចេញក្នុងតម្លៃផ្ទេរ ២០លានផោន។ បច្ចុប្បន្ននេះ Sancho រកបាន ១៥លានអឺរ៉ូក្នុងមួយរដូវកាលដែលជាប្រាក់បៀវត្សរ៍សរុប ប៉ុន្តែក្រុម Serie A ចង់ឱ្យកីឡាករវ័យ ២៥ឆ្នាំរូបនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំជាមួយនឹងការបញ្ចុះប្រាក់ឈ្នួល។
ហើយបើយោងតាមការចេញផ្សាយរបស់ Football Italia បានអោយដឹងថាកីឡាករ Sancho នឹងរកបាន ៤.៥លានអឺរ៉ូក្នុងមួយរដូវកាលបូកនឹងប្រាក់រង្វាន់ ហើយនឹងមានការកើនឡើងនៅរដូវកាលនីមួយៗ៕