បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង Forest និង Everton ប៉ុន្តែការចាកចេញរបស់ Juventus កំពុងតែពិបាក។ ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមរបស់ Nuno Espirito Santo កំពុងស្ថិតក្នុងដំណើរការព្យាយាមចុះហត្ថលេខាលើ Luiz រួមជាមួយនឹង Rico Lewis របស់ Manchester City ។
កីឡាករ Luiz បានផ្ទេរពីក្លឹប Aston Villa ទៅ Juventus ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូកាលពីឆ្នាំមុន ប៉ុន្តែការផ្លាស់ប្តូរនេះមិនបានទទួលភាពជោគជ័យសម្រាប់កីឡាករនោះទេ។ ខ្សែបម្រើរូបនេះបានបញ្ចប់ការផ្ទេរ ‘គូស្នេហ៍’ តែមួយគត់ជាមួយ Lehmann ទៅកាន់ក្លិបយក្សអ៊ីតាលី ប៉ុន្តែអ្នកទាំងពីរលែងនៅជាមួយគ្នាទៀតហើយ។ កីឡាការនីសញ្ជាតិស្វីសទើបតែបានចូលរួមជាមួយក្រុម Como ហើយឥឡូវនេះ Luiz អាចនឹងត្រលប់ទៅ Premier League វិញ៕