អីយ៉ាស់!! Inter Miami បង្ហើបពីការមកចូលរួមរបស់អតីតកីឡាករ Barca មួយចំនួនទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Inter Miami គឺលោក Jorge Mas បានអោយដឹងថា “មានកីឡាករ ២ ឫ ៣នាក់ទៀតដែលនឹងមកចូលរួមជាមួយយើង។ ពួកយើងបាននិយាយជាមួយនឹង Jordi Alba ខណៈពេលដែល Luis Suaresz មានកុងត្រា និងតម្លៃផ្តាច់កុងត្រា។ ខ្ញុំមិនដឹងថា វានឹងអាចកើតឡើងនោះទេ”។

គាត់បានបន្ថែមទៀតថា “សម្រាប់ការប្រកាសទាំងអស់នឹងធ្វើឡើងមុនថ្ងៃទី១៥ ខែកក្កដា”៕

Previous articleក្លឹប Bayern សម្រេចចិត្តដាក់លក់ Marcel Sabitzer ក្នុងតម្លៃប្រមាណ
Next articleក្លឹប Bayern ដាក់គោលដៅយកខ្សែការពារ Kim Min-jae អោយបានក្នុងរយៈពេល…..!