អតីតអ្នកចាំទី Kevin Trapp របស់ PSG បានវិលត្រលប់មកកាន់ក្លឹបនៅបារាំងវិញហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអតីតអ្នកចាំទីក្រុម Paris Saint-Germain កីឡាករ Kevin Trapp ត្រៀមរួចរាល់ក្នុងការផ្ទេរពី Eintracht Frankfurt ទៅក្លឹប Paris FC ដែលទើបនឹងឡើងមកកាន់ក្របខណ្ឌកំពូលរបស់បារាំង។

ក្លឹប Paris FC បានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយក្រុម Bundesliga ហើយនឹងបង់ថ្លៃផ្ទេរចំនួន ១លានអឺរ៉ូសម្រាប់ក្លឹបដើមរបស់កីឡាករវ័យ ៣៥ឆ្នាំដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹបបារាំង៕

Previous articleDouglas Luiz អាចនឹងវិលត្រលប់មកកាន់ប្រទេសអង់គ្លេសវិញ
Next articleអតីតវីរៈបុរសរបស់ Man Utd ចង់អោយក្លឹបពិចារណាផ្ទេរអ្នកចាំទីម្នាក់ ក្នុងចំណោម ២នាក់នេះ