បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាខ្សែការពារ Marc Cucurella របស់ Chelsea បានបង្ហើបថាគាត់បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយក្លឹប។ ឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់កុងត្រារយៈពេល 3 ឆ្នាំទៀត ប៉ុន្តែឥឡូវនេះត្រូវបានគេរំពឹងថានឹងបន្តការស្នាក់នៅរបស់គាត់បន្ទាប់ពីបានបង្កើតខ្លួនក្លាយជាតួអង្គសំខាន់នៅ Stamford Bridge ។
កីឡាករ Cucurella បាននិយាយថា “បាទ វារួចរាល់។ យើងបានធ្វើវារួចហើយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ក្លឹបបានផ្តល់ទំនុកចិត្តដល់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបាននៅទីនេះ។ សង្ឃឹមថាខ្ញុំនឹងមានឆ្នាំដ៏អស្ចារ្យ”៕