មានក្លឹបនៅអាឡឺម៉ង់បានកីឡាករ Sancho របស់ Man Utd

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាក្លឹប Dortmund បានធ្វើការស្នើរសុំទៅកាន់ក្លឹប Man Utd ក្នុងការខ្ចីជើងកីឡាករ Sancho ត្រលប់ទៅកាន់ទឹកដីអាឡឺម៉ង់វិញ ជាមួយនឹងការខ្ចីរយៈពេលវែង។ ប៉ុន្តែការស្នើរសុំមួយនត្រូវបានបដិសេធពីក្លឹប Manchester United។

គួរបញ្ជាក់ថាកីឡាករ Sancho បានចាកចេញពីលីគអាឡឺម៉ង់មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅឆ្នាំ២០២១ ជាមួយនឹងតម្លៃ ៧៥លានផោន។ គាត់ត្រូវបានចាប់ទុកជាកីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់នៅក្នុងពិភពបាល់ទាត់។ ប៉ុន្តែអ្វីៗបានដូចទៅតាមផែនការណ៍នោះទេ ពេលដែលគាត់មកដល់ Manchester Untied។

ដោយក្នុងនោះ Sancho ទើបតែអាចរកបាន ៥គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលដំបូង និងជួបបញ្ហារបួស ទៀតផង។ នៅក្នុងកំឡុងពេលសម្រាប់ក្នុងការប្រកួតបាល់ទាត់ពិភពលោក គាត់ត្រូវបានលោក Erik ten Hag បញ្ជូនអោយទៅធ្វើការហ្វឹកហាត់ម្នាក់ឯង ដោយឡែកពីក្រុមជម្រើសដំបូង៕

Jadon Sancho Borussia Dortmund

Previous articleកីឡាករ Pedro Porro នឹងមកចូលរួមជាមួយក្លឹបនៅអង់គ្លេស ក្នុងតម្លៃ ៤០លានអឺរ៉ូ
Next articleក្លឹប Barca លើកឡើងអំពីការផ្ទេរយក Arda Guler