បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Africa Foot បានអោយដឹងថានៅក្នុងអ្វីដែលនឹងក្លាយជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយផ្សេងទៀតនៅរដូវក្តៅនេះ វាត្រូវបានគេបង្ហាញថា Tottenham ចាប់អារម្មណ៍លើកីឡាករសញ្ជាតិម៉ារ៉ុក El Khannouss របស់ក្លឹប Leicester ខណៈកីឡាកររូបនេះក៏ជាគោលដៅរបស់ក្លឹប Palace ផងដែរដោយសារតែក្លឹបកំពុងស្វែងរកអ្នកជំនួសកន្លែងរបស់កីឡាករ Eberechi Eze។
លោក Daniel Levy កំពុងតែដោះស្រាយការចរចាសម្រាប់ខ្សែបម្រើប្រយុទ្ធដែលមានដើមកំណើតបែលហ្ស៊ិក ហើយមានអាយុទើបតែ ២០ឆ្នាំប៉ុណ្ណោះ៕