បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Roma ស្នើសុំលក្ខខណ្ឌផ្ទេរកីឡាករ Tyrique George បន្ទាប់ពីទំនាក់ទំនងដំបូងត្រូវបានបង្ហាញក្នុងខែកក្កដា។
គាត់ជាជម្រើសមួយក្នុងតំបន់ខ្សែបម្រើស្លាបឆ្វេង ប្រសិនបើ Sancho នៅតែមិនបើកទ្វារសម្រាប់ការផ្លាស់ប្តូរ។ ខ្សែបម្រើស្លាបរបស់ក្លឹប Chelsea កីឡាករ Tyrique George ស្ថិតនៅក្នុងបញ្ជីសម្រាំងរបស់ក្លឹប Roma ក៏ដូចជាក្លឹប RB Leipzig និងក្លឹបមួយចំនួននៅ Premier League នៅតែចាប់អារម្មណ៍ខ្លាំង៕