ក្លឹបជាច្រើនកំពុងប្រជែងគ្នាចង់បានកីឡាករ Adrien Rabiot

បរទេស៖ ខ្សែបម្រើ Adrien Rabiot ត្រូវបានជាប់គាំងបន្ទាប់ពីការប៉ះទង្គិចជាមួយ Jonathan Rowe នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយក្លឹបបារាំងកំពុងតែដាក់លក់គាត់។

នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានរាយការណ៍ថាក្លឹប Marseille បានទាមទារនៅតម្លៃ ១៥លានអឺរ៉ូសម្រាប់គាត់។ ហើយលោក Fabrice Hawkins បានបញ្ជាក់ថាក្លឹប Tottenham និង Villa កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ ខណៈក្លឹប Spurs ចាប់អារម្មណ៍គាត់ជាអ្នកជំនួសកីឡាករ Yves Bissouma ដែលរំពឹងថាចាកចេញទីកាន់ក្លឹប Galatasaray៕

Previous articleRoma លែងចាំ Sancho ហើយប្តូរគោលដៅទៅរកយុវជនរបស់ក្លឹប Chelsea វិញ
Next articleក្លឹប Brentford នៅតែចិញ្ចឹមចង់បានខ្សែប្រយុទ្ធ Max Beier