បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Voetbal International បានឱ្យដឹងថាក្លឹប Feyenoord មិនមានការចាប់អារម្មណ៍លើសំណើរផ្ទេររបស់លោក Erik ten Hag ទៅលើកីឡាករ Timber។
ខ្សែបម្រើសញ្ជាតិហូឡង់នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ដែលមានរហូតដល់ឆ្នាំ២០២៦ ហើយបានបដិសេធមិនចុះហត្ថលេខាលើកុងត្រាថ្មី។ ការសម្រេចចិត្តនោះបានធ្វើឱ្យគាត់បាត់បង់តំណែងជាប្រធានក្រុមរួចមកហើយ ដោយប្រគល់តំណែងនេះទៅអោយកីឡាករចំណូលថ្មី Sem Steijn៕