អាថ៌កំបាំងនៅពីក្រោយការផ្ទេរ Hugo Ekitike មកកាន់ Liverpool ត្រូវទម្លាយ

ភ្នាក់ងារម្នាក់បានទម្លាយឱ្យដឹងពីរបៀបដែលក្លិប Liverpool អាចដណ្ដើមយកកីឡាករ Hugo Ekitike ពីក្លិប Newcastle ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ ៧៩លានផោន (ប្រហែល ១០៧លានដុល្លារ)។

លោក Ali Barat ដែលជាភ្នាក់ងាររបស់កីឡាករ Ekitike បានប្រាប់ទូរទស្សន៍ Tuttosport នៅពេលត្រូវបានសួរថាតើមានកិច្ចព្រមព្រៀងណាដែលធ្វើឱ្យគាត់ខកចិត្តក្នុងទីផ្សារដោះដូររដូវកាលមុន ៖ « Hugo Ekitike និង ខ្ញុំបានធ្វើការក្នុងនាមឱ្យ Eintracht Frankfurt ដើម្បីនាំគាត់ទៅ Newcastle ។ ខ្ញុំបានស្នាក់នៅប្រទេសអាល្លឺម៉ង់អស់រយៈពេល ១០ ថ្ងៃ។ យើងបានព្រមព្រៀងគ្រប់យ៉ាងជាមួយក្លិបអាល្លឺម៉ង់ និងកីឡាកររួចហើយ ប៉ុន្តែបន្ទាប់មក Liverpool បានទូរស័ព្ទទៅគាត់ ហើយគាត់ក៏សម្រេចចិត្តទៅ Anfield » ៕

Previous articleLiverpool នឹងមិនផ្ទេរយកខ្សែការពារ Marc Guehi នៅខែមករានោះទេ
Next articleអតីតខ្សែការពារបស់ក្លឹប PSV បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនសម្រាប់ការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត