បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Didier Deschamps បាននិយាយអំពីបញ្ហារបួស និងក្លិប PSG ថា៖
«អ្វីដែលបានកើតឡើង គឺបានកើតឡើងហើយ។ ខ្ញុំពិតជាខកចិត្តបំផុតចំពោះកីឡាករ Ousmane និង Désiré ព្រោះយើងបានបាត់បង់កីឡាករពីររូបសម្រាប់ការប្រកួតនៅថ្ងៃស្អែក»។
«ក្លិប PSG មិនមែនជាគូប្រជែងរបស់យើងទេ ទោះបីជាយើងមានផលប្រយោជន៍ខុសគ្នាក៏ដោយ។ ពិធីការពេទ្យមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទេ»៕