កាលបរិច្ឆេទវិលត្រឡប់របស់កីឡាករ Liam Delap ត្រូវបានទម្លាយឱ្យដឹងហើយ

បរទេស៖ យោងតាមកាសែត The Athletic បានឱ្យដឹងថា ការសម្រាកព្យាបាលរបួសរបស់កីឡាករ Delap ត្រូវបានគេប៉ាន់ប្រមាណថាមានរយៈពេលប្រហែល ១០ សប្តាហ៍ ដែលមានន័យថាខ្សែប្រយុទ្ធរូបនេះអាចនឹងត្រលប់មកហ្វឹកហាត់វិញនៅខែវិច្ឆិកា ហើយអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការមុនពេល Chelsea ត្រូវប្រកួតក្នុងកាលវិភាគដ៏មមាញឹករបស់ពួកគេ។

Chelsea FC v FC Noah - UEFA Conference League 2024/25 League Phase MD3

បន្ទាប់ពីកីឡាករ Delap រងរបួស ក្លិប Chelsea ពីដំបូងមានគម្រោងនឹងលុបចោលការផ្ទេររបស់កីឡាករ Nicolas Jackson ទៅកាន់ក្លិប Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានយល់ព្រមអនុញ្ញាតឱ្យ Jackson ផ្ទេរវិញ ហើយបាននាំយកកីឡាករ Marc Guiu ត្រលប់មកពីការខ្ចីជើងនៅក្លិប Sunderland វិញ។

Chelsea v Crystal Palace - Premier League

ខណៈពេលដែល Delap បន្តការស្តារឡើងវិញ ក្លិបតោខៀវនឹងត្រូវជួបការប្រកួតដ៏លំបាកមួយចំនួនក្នុងរយៈពេលពីរខែខាងមុខទៀត។ ក្រុមរបស់លោក Enzo Maresca នឹងចាប់ផ្តើមយុទ្ធនាការ Champions League របស់ពួកគេដោយត្រូវធ្វើដំណើរទៅជួបក្លិប Bayern Munich នៅថ្ងៃទី ១៧ ខែកញ្ញា ហើយត្រូវទៅជួបក្លិប Manchester United នៅក្នុងលីគ Premier League បីថ្ងៃក្រោយមក មុនពេលបើកទ្វាផ្ទះទទួល Liverpool នៅថ្ងៃទី ៤ ខែតុលា។

joao pedro

នៅក្នុងពេល Delap អវត្តមាន កីឡាករ Joao Pedro នឹងបន្តធ្វើជាខ្សែប្រយុទ្ធដ៏សំខាន់ និងទទួលខុសត្រូវលើការរកគ្រាប់បាល់។ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣ ប្រកួតនៅលីគ ចាប់តាំងពីគាត់បានផ្លាស់ប្តូរមកពីក្លិប Brighton កាលពីពេលថ្មីៗនេះ។ ក្រុមរបស់លោក Maresca នឹងត្រូវជួបក្លិប Brentford នៅក្នុងលីគ Premier League នៅថ្ងៃសៅរ៍ខាងមុខ៕

Previous articleOnana កំណត់ពេលធ្វើដំណើរទៅតួកគី
Next articleកូនប្រុសរបស់ Ronaldinho ទៅចូលរួមជាមួយក្លឹបនៅ Championship