លោក Postecoglou ទទួលតំណែងគ្រូបង្វឹកនៅក្លឹប Forest

បរទេស៖ ក្លឹប Forest បានបញ្ជាក់ពីការមកដល់របស់លោក Postecoglou នៅរសៀលថ្ងៃអង្គារនេះ។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំ ហើយត្រូវបានគេរាយការណ៍ថាបាននាំសមាជិកជាច្រើននៃក្រុមការងារចាស់របស់គាត់នៅក្លិប Tottenham មកជួយមួយគាត់ក្នុងតួនាទីថ្មីរបស់គាត់នៅកីឡដ្ឋាន City Ground។

Tottenham Hotspur v Manchester United - UEFA Europa League Final 2025

ក្លិប Forest ត្រូវបានគេនិយាយថាបានសម្លឹងមើលបេក្ខជនគ្រូបង្វឹកជាច្រើន រួមទាំងគ្រូបង្វឹកក្រុមជម្រើសជាតិសហរដ្ឋអាមេរិក លោក Mauricio Pochettino ដែលធ្លាប់ធ្វើការនៅ Premier League ជាមួយ Chelsea, Tottenham និង Southampton។ លោក Andoni Iraola, Marco Silva និង Oliver Glasner ក៏ស្ថិតក្នុងបញ្ជីបេក្ខភាពផងដែរ ប៉ុន្តែក្លិប Forest នៅទីបំផុតបានសម្រេចចិត្តជ្រើសរើសលោក Postecoglou ជាអ្នកជំនួសតំណែងរបស់លោក Nuno។

លោក Marinakis បានសម្តែងការរីករាយចំពោះការតែងតាំងលោក Postecoglou នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើគេហទំព័ររបស់ Forest ដែលមានខ្លឹមសារថា៖ «យើងបាននាំយកគ្រូបង្វឹកម្នាក់មកក្លិប ដែលមានកំណត់ត្រាច្បាស់លាស់ក្នុងការឈ្នះពានរង្វាន់។ បទពិសោធន៍របស់គាត់ក្នុងការបង្វឹកក្រុមនៅកម្រិតខ្ពស់បំផុត រួមជាមួយនឹងបំណងប្រាថ្នារបស់គាត់ក្នុងការកសាងអ្វីដែលពិសេសជាមួយយើងនៅ Forest ធ្វើឱ្យគាត់ក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់ដើម្បីជួយយើងក្នុងដំណើរនេះ និងសម្រេចបាននូវមហិច្ឆតារបស់យើងទាំងអស់។»

«បន្ទាប់ពីបានឡើងទៅ Premier League ហើយបានកសាងភាពរឹងមាំពីមួយរដូវកាលទៅមួយរដូវកាលដើម្បីទទួលបានកៅអីលេងនៅពានអឺរ៉ុប ឥឡូវនេះយើងត្រូវតែបោះជំហានឱ្យបានត្រឹមត្រូវដើម្បីប្រកួតប្រជែងជាមួយក្រុមល្អបំផុត និងប្រជែងដណ្ដើមពានរង្វាន់។ លោក Ange មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានកំណត់ត្រាដ៏ល្អដើម្បីធ្វើរឿងនេះ ហើយយើងពិតជារំភើបដែលគាត់បានចូលរួមជាមួយយើងក្នុងដំណើរដ៏មានមហិច្ឆតានេះ។»

លោក Postecoglou បានបញ្ចប់ការរង់ចាំរយៈពេល ១៧ ឆ្នាំរបស់ក្លិប Spurs សម្រាប់ការឈ្នះពានរង្វាន់ បន្ទាប់ពីបានដឹកនាំពួកគេឱ្យទទួលជ័យជម្នះ ១-០ លើ Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០២៥ និងបានធានាកៅអី Champions League សម្រាប់រដូវកាលថ្មី។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះត្រូវបានបណ្តេញចេញជាការដាក់ទោសចំពោះការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ១៧ របស់ក្លិប Tottenham នៅក្នុង Premier League ដោយលោក Thomas Frank ត្រូវបានតែងតាំងឱ្យចូលជំនួសកន្លែងរបស់គាត់។

Tottenham Hotspur FC v Brighton & Hove Albion FC - Premier League

ការប្រកួតដំបូងរបស់លោក Postecoglou ក្នុងនាមជាគ្រូបង្វឹកក្លិប Forest នឹងក្លាយជាការប្រកួតដ៏ធំមួយនៅកីឡដ្ឋាន Emirates នៅថ្ងៃសៅរ៍នេះ ដោយពួកគេត្រូវប្រកួតជាមួយ Arsenal ក្នុងលីគ Premier League។

Previous articleកូនប្រុសរបស់ Ronaldinho ទៅចូលរួមជាមួយក្លឹបនៅ Championship
Next articleលោក Tuchel សម្រេចដកឈ្មោះកីឡាករ Arsenal ម្នាក់ចេញពីក្រុមជម្រើសជាតិអង់គ្លេស