Donnarumma និយាយថា ការឈ្នះ Champions League ជាមួយ City ជាក្តីសុបិនរបស់ខ្លួន

បរទេស៖ កីឡាករ Donnarumma បានផ្លាស់ទៅក្លិប Manchester City ក្នុងតម្លៃ ២៦ លានផោន (៣០ លានអឺរ៉ូ/៣៥ លានដុល្លារ) ពីក្លិបយក្សបារាំង PSG នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ កីឡាករវ័យ ២៦ ឆ្នាំ រូបនេះត្រូវបានគេលែងត្រូវការទៀតហើយ បន្ទាប់ពី PSG បានសម្រេចចិត្តចុះហត្ថលេខាលើអ្នកចាំទី Lucas Chevalier ពីក្លិប Lille ក្នុងតម្លៃ ៣៤.៥ លានផោន (៤០ លានអឺរ៉ូ/៤៧ លានដុល្លារ)៕

Paris Saint-Germain v FC Internazionale Milano - UEFA Champions League Final 2025

Donnarumma បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ PSG ឈ្នះពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេក្នុងឆ្នាំ ២០២៤-២៥ ដោយរក្សា Clean Sheet (មិនរបូតគ្រាប់) នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈដែលក្រុមរបស់លោក Luis Enrique បានយកឈ្នះ Inter ក្នុងលទ្ធផល ៥-០។ ហើយបន្ទាប់ពីបានភ្លក់រសជាតិលើកពានរង្វាន់ក្លិបកំពូលរបស់អឺរ៉ុបហើយ អ្នកចាំទីជម្រើសជាតិអ៊ីតាលីរូបនេះកំពុងសង្ឃឹមថានឹងឈ្នះពានទីពីររបស់គាត់ និងរបស់ក្លិប City នៅក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លិប។

ថ្លែងជាលើកដំបូងបន្ទាប់ពីការផ្លាស់មកកាន់ City កីឡាករ Donnarumma បានគូសបញ្ជាក់ពីមហិច្ឆតារបស់គាត់ក្នុងការឈ្នះ Champions League ម្តងទៀត ដោយនិយាយថា៖ «វាគឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់យើង ខ្ញុំមិនលាក់បាំងវាទេ។

ការលើកពាន Champions League ជាមួយក្រុម City នឹងក្លាយជាក្តីសុបិនសម្រាប់ខ្ញុំ។ ខ្ញុំគិតថា Champions League គឺជាពានរង្វាន់ដ៏ល្អបំផុតសម្រាប់កីឡាករបាល់ទាត់។ វាជាអារម្មណ៍ដែលមិនអាចពណ៌នាបាន [នៅពេលឈ្នះវាជាមួយ PSG]»។

City បានធានាពាន Champions League លើកទីមួយនិងតែមួយគត់របស់ពួកគេដែលជាផ្នែកមួយនៃពាន Treble (បីពាន) ក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ២០២២-២៣។ ក្រុមរបស់លោក Pep Guardiola ក៏បានផ្តួលក្រុម Inter ក្នុងវគ្គផ្តាច់ព្រ័ត្រផងដែរ ដោយកីឡាករ Rodri ស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគត់នៃការប្រកួតដើម្បីបន្ថែមពាន Champions League ទៅក្នុងពាន Premier League និង FA Cup របស់ City នៅក្នុងរដូវកាលនោះ។

Manchester-City-vs-Al-Hilal-16th-Round-FIFA-Club-World-Cup-2025

Donnarumma អាចនឹងបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងក្របខណ្ឌ Premier League នៅពេលដែល City ត្រូវជួបគូប្រជែង Manchester United ក្នុងជំនួប derby នៅថ្ងៃអាទិត្យ។ ក្រុមរបស់លោក Guardiola នឹងចាប់ផ្តើមយុទ្ធនាការ Champions League របស់ពួកគេនៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Napoli នៅថ្ងៃទី ១៨ ខែកញ្ញា៕

Previous articleJadon Sancho អាចនឹងផ្លាស់ទៅលេងនៅ MLS បន្ទាប់ពីកិច្ចសន្យាជាមួយ Man Utd អស់សុពលភាព
Next articleFIFA អនុញ្ញាតឱ្យ Laporte ផ្ទេរទៅ Athletic Bilbao វិញបាន