បរទេស៖ កីឡាករ Anthony Martial បានចូលរួមជាមួយក្លិបម៉ិកស៊ិក ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំទៀត។ នៅទីក្រុង Athens ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទី ៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២ លើក ក្នុងការបង្ហាញខ្លួន ២៤ ប្រកួត នៅគ្រប់ពានរង្វាន់ទាំងអស់។
Martial បានចូលរួមជាមួយ Manchester United ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្លិប Monaco ក្នុងតម្លៃខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលនោះសម្រាប់កីឡាករវ័យក្មេង ដែលមានតម្លៃ ៤២ លានអឺរ៉ូ (៣៦ លានផោន/៤៨ លានដុល្លារ)។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនបានបំពេញតាមការរំពឹងទុកនោះទេ ហើយទីបំផុតបានចាកចេញពីក្របខណ្ឌ Premier League កាលពីឆ្នាំមុន បន្ទាប់ពីចំណាយពេល ៩ ឆ្នាំ នៅកីឡដ្ឋាន Old Trafford ជាទីដែលគាត់បានបង្ហាញខ្លួន ៣១៩ ប្រកួត និងស៊ុតបញ្ចូលទី ៩០ គ្រាប់ នៅគ្រប់ពានរង្វាន់ទាំងអស់។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលប្រកាសពីការមកដល់របស់កីឡាករសញ្ជាតិបារាំងរូបនេះ ក្លិប Liga MX បាននិយាយថា៖ «ក្លិប de Futbol Monterrey សូមជម្រាបជូនអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial កំពុងចូលរួមជាមួយ Rayados de Monterrey ក្នុងការផ្ទេរអចិន្ត្រៃយ៍ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសសម្រាប់ឆ្នាំបន្ថែម»។
Martial ដែលឥឡូវនេះបានចូលរួមជាមួយ Ramos នៅម៉ិចស៊ិក អាចនឹងបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិបថ្មីរបស់គាត់នៅក្នុងការប្រកួត Liga MX ខាងមុខទល់នឹង Queretaro នៅថ្ងៃអាទិត្យនេះ៕