លោក Ancelotti សុខចិត្តបន្តដឹកនាំប្រេស៊ីលលើសពី World Cup ២០២៦

បរទេស៖ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានអះអាងថា គាត់សុខចិត្តបន្តធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិប្រេស៊ីលលើសពីការប្រកួត World Cup 2026 ប្រសិនបើ CBF (សហព័ន្ធបាល់ទាត់ប្រេស៊ីល) ផ្តល់កិច្ចសន្យាបន្តឱ្យគាត់។ កាលពីរដូវក្តៅ លោក Ancelotti បានចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ដែលនឹងមានសុពលភាពរហូតដល់ចប់យុទ្ធនាការប្រកួតរបស់ក្រុម Selecao (ឈ្មោះហៅក្រៅរបស់ក្រុមជម្រើសជាតិប្រេស៊ីល) នៅអាមេរិកខាងជើងនៅឆ្នាំក្រោយ។

Bolivia v Brazil - FIFA World Cup 2026 Qualifier

កីឡាករប្រេស៊ីលបានទទួលយកការដឹកនាំរបស់លោក Ancelotti នៅក្នុងក្រុមជម្រើសជាតិ ខណៈដែលតារាឆ្នើមដូចជា Bruno Guimaraes និង Luis Henrique បានថ្លែងជាសាធារណៈថា “វិធីសាស្រ្តដែលប្រៀបដូចជាឪពុក” របស់គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបានធ្វើឱ្យកីឡាករទាំងមូលមានការចាប់អារម្មណ៍។ មកទល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Ancelotti ក្រុមម្ចាស់ជើងឯកពិភពលោកប្រាំសម័យបានលេងបួនប្រកួត ដែលពួកគេបានឈ្នះទល់នឹងប៉ារ៉ាហ្គាយ និងឈីលី ស្មើទល់នឹងអេក្វាទ័រ និងចាញ់បូលីវី។

ថ្លែងទៅកាន់ ESPN គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ «បាទ ខ្ញុំចង់ដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល (តាំងពីឆ្នាំ ២០២៣)។ ការត្រៀមខ្លួនសម្រាប់ World Cup សម្រាប់ប្រេស៊ីលគឺជាអ្វីដែលពិសេស។ ខ្ញុំបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ បន្ទាប់ពី World Cup អ្វីៗគឺនៅបើកចំហរ។ ខ្ញុំគិតថាវាត្រឹមត្រូវនៅពេលនោះក្នុងការចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ ខ្ញុំគ្មានបញ្ហាទេប្រសិនបើ CBF ចង់បន្តកុងត្រា។ មិនមានបញ្ហាអ្វីទេ។ ដូចដែលខ្ញុំបាននិយាយ ខ្ញុំសប្បាយចិត្តណាស់នៅទីនេះ គ្រួសាររបស់ខ្ញុំក៏សប្បាយចិត្តដែរ។ យើងអាចគិតអំពីវា។ យើងមានពេលដើម្បីនិយាយអំពីវា ខ្ញុំគ្មានបញ្ហាទេក្នុងការបន្ត។ វានឹងល្អណាស់ (ប្រសិនបើបាននៅបន្តរហូតដល់ឆ្នាំ ២០៣០)»។

FBL-WC-2026-SAMERICA-QUALIFIERS-BRA-TRAINING

ក្រុមជម្រើសជាតិប្រេស៊ីលត្រូវបានកំណត់ថានឹងប្រឈមមុខជាមួយក្រុមយក្សអាស៊ីគឺកូរ៉េខាងត្បូង និងជប៉ុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅខែក្រោយ៕

Previous articleBayern Munich ចាប់អារម្មណ៍លើ Marc Guehi ដែលអាចផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ
Next articleអតីតខ្សែប្រយុទ្ធអង់គ្លេស James Beattie ទម្លាយថា “ក្រុមជម្រើសជាតិគ្មានភាពរួសរាយរាក់ទាក់” នោះទេ