Hugo Ekitike ស៊ុតបាន ៣ គ្រាប់ក្នុង ៣ប្រកួតដំបូងដូចទៅនឹងវីរៈបុរស Sturridge របស់ Liverpool

បរទេស៖ ដោយការស៊ុតបញ្ចូលទីក្នុងការប្រកួតបីលើកដំបូងរបស់គាត់សម្រាប់ Liverpool ទល់នឹងក្រុម Crystal Palace, Bournemouth និង Newcastle បានធ្វើអោយកីឡាករ Ekitike ក្លាយជាកីឡាករ Reds (ឈ្មោះហៅក្រៅរបស់ Liverpool) ដំបូងគេដែលសម្រេចបានសមិទ្ធផលនេះចាប់តាំងពីវីរបុរស Sturridge ក្នុងឆ្នាំ ២០១៣។ ទោះបីជាគាត់ខកខានក្នុងការស៊ុតបញ្ចូលទីទល់នឹងក្រុម Arsenal កាលពីពេលថ្មីៗនេះក៏ដោយ ក៏កីឡាករសញ្ជាតិបារាំងរូបនេះនៅតែមានឥទ្ធិពលវិជ្ជមានក្នុងការប្រកួតដែលក្រុមរបស់គាត់ទទួលបានជ័យជម្នះ។

Hugo Ekitike Liverpool 2025-26

ទម្រង់លេងដ៏ល្អរបស់គាត់សម្រាប់ក្រុម Reds ក៏បានធ្វើឱ្យគាត់ត្រូវបានកោះហៅឱ្យចូលរួមក្រុមជម្រើសជាតិជាលើកដំបូងក្នុងអំឡុងពេលប្រកួតអន្តរជាតិកាលពីខែកញ្ញាផងដែរ។ កីឡាករសញ្ជាតិបារាំងរូបនេះបានលើកសរសើរមិត្តរួមក្រុម និងគ្រូបង្វឹករបស់គាត់ដែលបានជួយគាត់ឱ្យសម្របខ្លួនទៅនឹងផ្ទះថ្មីរបស់គាត់។

ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់ Liverpool ខ្សែប្រយុទ្ធរូបនេះបាននិយាយថា៖ «ខ្ញុំគិតថាខ្ញុំបានសម្របខ្លួនបានល្អ។ ជាក់ស្តែងខ្ញុំនៅតែមានអ្វីដែលត្រូវកែលម្អ ប៉ុន្តែខ្ញុំគិតថាវាជាការចាប់ផ្តើមដ៏ល្អ។ ខ្ញុំមានអារម្មណ៍ល្អជាមួយមិត្តរួមក្រុម ពួកគេបានជួយខ្ញុំឱ្យសម្របខ្លួននៅទីនេះ ដូច្នេះជាក់ស្តែងពួកគេធ្វើឱ្យបាល់ទាត់របស់ខ្ញុំកាន់តែងាយស្រួល។ ហើយនៅពេលដែលអ្នកលេងជាមួយកីឡាករល្អៗបែបនេះ អ្នកអាចប្រសើរឡើង ហើយអ្នកអាចទទួលបានជោគជ័យបែបនេះ។ អ្វីដែលសំខាន់បំផុតគឺការបន្តរក្សាទម្រង់លេងល្អឱ្យបានជាប់លាប់»។

«វាជារឿងល្អដែលត្រូវបានគេប្រៀបធៀបជាមួយ Sturridge ខ្ញុំដឹងថាគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់នៅទីនេះនៅ Liverpool ដូច្នេះវាជារឿងល្អហើយខ្ញុំចង់ធ្វើឱ្យបានល្អបំផុតដើម្បីធ្វើបានប្រសើរជាងគាត់»។

Nottingham Forest FC v Liverpool FC - Premier League

ក្រុមរបស់លោក Arne Slot ដែលបានរក្សាបាននូវកំណត់ត្រាឈ្នះ ១០០ ភាគរយ នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ នឹងត្រូវប្រឈមមុខជាមួយក្រុម Burnley ក្នុងការប្រកួតក្រៅទឹកដីនៅថ្ងៃអាទិត្យនេះ៕

Previous articleZubimendi រកបានគ្រាប់បាល់ដំបូងនៅ Premier League ជាមួយការទាត់ Volley ដ៏អស្ចារ្យ
Next articleអ្នកគាំទ្រ Arsenal នាំគ្នា​ឡកឡឺយ​គ្រូបង្វឹក​ថ្មី​របស់ Nottingham Forest លោក Ange Postecoglou