បរទេស៖ បន្ទាប់ពីបានឃើញក្រុមរបស់ពួកគេនាំមុខ ២-០ យ៉ាងខ្លាំងក្លា ដោយសារការស៊ុតបញ្ចូលទីរបស់ Martin Zubimendi និង Viktor Gyokeres អ្នកគាំទ្រ Arsenal បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់លោក Postecoglou នៅតង់ទីពីរ។ គ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះបានដឹកនាំក្រុមគូប្រជែងដ៏កាចសាហាវនៅភាគខាងជើងទីក្រុងឡុងដ៍ Tottenham ឱ្យទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីខែឧសភា មុនពេលត្រូវបានដកតំណែងរបស់គាត់មួយខែក្រោយមក។
ហើយបន្ទាប់ពី Zubimendi វ័យ ២៦ ឆ្នាំ បានតែតបញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន និងជាគ្រាប់ទីបីរបស់ Arsenal អ្នកគាំទ្រក្រុមម្ចាស់ផ្ទះក៏បានចាប់ផ្តើមច្រៀងថា “តើអ្នកគឺជា Tottenham ដែលបន្លំខ្លួនមែនទេ?” ទៅកាន់ទាំងលោក Postecoglou និងកីឡាកររបស់ក្រុម Forest ដែលជាល្ងាចដ៏គួរឱ្យខកចិត្តសម្រាប់ក្រុមភ្ញៀវ។
ភាពរឹងមាំថ្មីរបស់ក្រុម Arsenal ត្រូវបានបង្ហាញយ៉ាងពេញលេញនៅក្នុងជ័យជម្នះរបស់ពួកគេលើក្រុមរបស់លោក Postecoglou និង Forest។ ទោះបីជាអវត្តមានកីឡាករ William Saliba និង Bukayo Saka ក៏ដោយ ក៏លោកអ្នកចាត់ការ Mikel Arteta នៅតែអាចប្រើប្រាស់កីឡាករដែលទើបនឹងមកដល់ថ្មីដូចជា Cristhian Mosquera និង Noni Madueke នៅពេលដែលក្រុមរបស់គាត់បានត្រលប់មកសកម្មភាព Premier League វិញដោយស្ទីលដ៏ល្អបន្ទាប់ពីការប្រកួតជម្រើសជាតិកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះដែរ លោក Postecoglou និងក្រុម Forest នឹងសង្ឃឹមថានឹងអាចស្ដារមុខមាត់ឡើងវិញនៅពេលដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Swansea សម្រាប់ការប្រកួត Carabao Cup នៅថ្ងៃពុធ។ បន្ទាប់មក ក្រុម Forest នឹងធ្វើដំណើរទៅប្រកួតជាមួយក្រុមដែលទើបឡើងមកថ្មី Burnley ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី ២០ ខែកញ្ញា មុនពេលចាប់ផ្តើមយុទ្ធនាការ Europa League របស់ពួកគេទល់នឹង Real Betis នៅកីឡដ្ឋាន Villamarin នៅថ្ងៃទី ២៤ ខែកញ្ញា៕